• 2019-02-02 10:05:46
  • ការអប់រំ

ស្ត្រី​ម្នាក់​រក​ឃើញ​ថា​អ្នក​បរិច្ចាគ​ឈាម​សង្រ្គោះ​ជីវិត​នាង​កាល​ពី​១១​ឆ្នាំ​មុន​គឺ​ជា​​មនុស្សពិសេស​ដែល​នាង​ស្គាល់​នៅ​៧​ឆ្នាំ​បន្ទាប់

  • 2019-02-02 10:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​គឺ​ជា​រឿង​គាប់ជួន ស្តី​អំពី​គូ​ស្នេហ៍​១​គូ​ដែល​កើត​ពី​អព្ភូតហេតុ​នៃ​ការ​បរិច្ចាគ​ឈាម។ កាល​ពី​ពេល​ថ្មីៗ​នេះ​ស្ត្រី​តៃវ៉ាន់​ម្នាក់​ឈ្មោះ លីន ស៊ីហ្វេន បាន​និយាយ​ថា​ឈាម​របស់​សង្សារ​នាង​បាន​ចាក់​បញ្ចូល​ក្នុង​រាងកាយ​នាង​កាល​ពី​១១​ឆ្នាំ​មុន នៅ​ពេល​នាង​មាន​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ។

ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​របស់​នាង វេជ្ជបណ្ឌិត​បាន​ប្រើប្រាស់​ឈាម​អស់​៥​លីត្រ និង ប្លាកែត​១​លីត្រ។ មិត្ត​ប្រុស​របស់​នាង​បាន​សួរ​បែប​កំប្លែង​ថា​ "វា​អាច​ជា​ឈាម​របស់​ខ្ញុំ​ឬ​អត់"?

មិត្តប្រុស​របស់​នាង​ឈ្មោះ លៀន គឺ​ជា​អ្នក​បរិច្ចាគ​ឈាម​ជា​ប្រចាំ។ រីឯ​នាង​ លីន ដើម្បី​ចង់​រក​ម្ចាស់​ឈាម​ដែល​ជួយ​សង្រ្គោះ​ជីវិត​នាង នាង​បាន​សម្រេច​ចិត្ត​សុំ​គេ​ឆែក​​ព័ត៌មាន​អំពី​អ្នកន​បរិច្ចាគ។

“នៅ​ពេល​ដែល​គេ​ប្រាប់​ខ្ញុំ​ថា​អ្នក​នោះ​ឈ្មោះ លៀន មក​ពី​ស៊ីនជូ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង"។ នេះ​បើ​តាម Boredpanda។ ការ​ស្វែង​រក​ព័ត៌មាន​អំពី​អ្នក​សង្រ្គោះ​បាន​បង្ហាញ​ថា លៀន បាន​ជួយ​សង្រ្គោះ​នាង​តាំង​៧​ឆ្នាំ​មុន​ពួកគេ​ស្គាល់​គ្នា។

បុរស​នេះ​ក៏តែង​​​ប្រើ​ពាក្យ​មួយ​ឃ្លា​ដើម្បី​ជម្រុញ​លើក​ទឹកចិត្ត​ដល់​សាធារណៈជន​ឲ្យ​ចូលរួម​បរិច្ចាគ​ឈាម លើកឡើង​ថា "អ្នក​ប្រហែល​ជា​មាន​ឱកាស​ជួយ​សង្គ្រោះ​អនាគត​ប្រពន្ធ​របស់​អ្នក"៕

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម