- 2019-02-04 07:07:27
- ការអប់រំ
លោកប៉ា ចន្ទរឿន សរសេរសៀវភៅដើម្បីព្យាបាលជំងឺសង្គម (មានវីដេអូ)
- 2019-02-04 07:07:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកប៉ា ចន្ទរឿន សរសេរសៀវភៅដើម្បីព្យាបាលជំងឺសង្គម (មានវីដេអូ)
ចន្លោះមិនឃើញ
លោកប៉ា ចន្ទរឿន បើគិតទៅ តាំងពីលោកចាប់ផ្ដើមថ្នាក់ឧត្តមសិក្សានាឆ្នាំ១៩៩៧ មកទល់ពេលនេះ មានរយៈពេលជាង២០ឆ្នាំហើយ។ លោកបញ្ចប់ថ្នាក់បណ្ឌិតនៅប្រទេសអូស្ត្រាលីផ្នែកទស្សនវិជ្ជា និងធ្វើការនៅទីនោះ៨ឆ្នាំ ហើយត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញនៅពាក់កណ្ដាលឆ្នាំ២០១៦។ លោកធ្វើជាសាស្ត្រាចារ្យ អ្នកប្រឹក្សាយោបល់ និងជាអ្នកនិពន្ធសៀវភៅទស្សនវិជ្ជា និងសីលធម៌។
លោកចន្ទរឿន សរសេរសៀវភៅប្រកបដោយក្ដីសង្ឃឹមថា នឹងជួយកែប្រែអាកប្បកិរិយាមិនល្អរបស់មនុស្សខ្មែរបច្ចុប្បន្នឲ្យប្រសើរឡើង និងជួយឲ្យមនុស្សមានការគិតពិចារណាបានជ្រៅជ្រះ និងវែងឆ្ងាយ។ ព្រោះលោកយល់ថា សីលធម៌សង្គម និងផ្នត់គំនិតរបស់ប្រជាជន ជាចំណែកសំខាន់ដែលផ្ដល់នូវសេចក្ដីថ្លៃថ្នូរពិតប្រាកដ និងការអភិវឌ្ឍ។
តាមពិតទៅលោកជាកូនកសិករមកពីខេត្តកំពង់ឆ្នាំង ដែលស្រលាញ់ការសិក្សាស្រាវជ្រាវ ដូចជាក្រុមគ្រួសារលោកដែរ។ ឪពុកម្ដាយលោក តែងជំរុញលោក និងបងប្អូនលោកទាំង៦នាក់ទៀតឲ្យរៀនបានខ្ពង់ខ្ពស់គ្រប់ៗគ្នា។
ទស្សនាវីដេអូខាងក្រោម៖