• 2019-02-19 03:27:20
  • សុខភាព

កុំគិតតែរកលុយពេក! ឈានដល់វ័យ ៤០ ត្រូវថែសុខភាពឲ្យមែនទែន ព្រោះជាវ័យគ្រោះថ្នាក់

  • 2019-02-19 03:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលមនុស្សឈានដល់វ័យកណ្ដាល ពោលគឺចាប់ពី ៤០ ឆ្នាំឡើងទៅ នឹងមានការប្រឈមជួបនឹងបញ្ហាសុខភាពមួយចំនួនដូចជា លើសជាតិស្ករក្នុងឈាម លើសខ្លាញ់ ឫលើសអាស៊ីដ ដែលអាចបណ្ដាលឲ្យមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឈឺសន្លាក់ និងជំងឺផ្សេងៗទៀតជាច្រើន។

បើហ៊ានធ្លោយកើតជំងឺទាំងនេះហើយ អ្នកនឹងត្រូវចំណាយលើសេវាព្យាបាលដែលមានតម្លៃថ្លៃ ដូច្នេះទើបមានការណែនាំថា គួរយកចិត្តទុកដាក់លើការការពារ និងថែរក្សាសុខភាពតាមរយៈការជៀសពីគ្រឿងស្រវឹង បារី អាហារកែច្នៃ និងងាកមកញ៉ាំចំណីអាហារដែលមានគុណភាពល្អ ហាត់កីឡា និងត្រូវត្រួតពិនិត្យសុខភាពជាប្រចាំ ដើម្បីដឹងពីស្ថានភាពនៃសុខភាពរបស់ខ្លួន។

ក្នុងនោះ អាហារបំប៉នក៏ជាបញ្ហាដែលមនុស្សក្នុងវ័យនេះគួរគិតគូរទទួលយកបន្ថែមដែរ ដើម្បីជួយទ្រទ្រង់ និងប៉ះប៉ូវនូវផ្នែកខូចខាតនានានៃរាងកាយ។ អាហារបំប៉នមានច្រើនប្រភេទ ទាំងថ្នាំគ្រាប់ និងម្សៅទឹកដោះគោ ដូច្នេះអ្នកគួរពិភាក្សាជាមួយអ្នកជំនាញសិន មុនទទួលយកអាហារបំប៉នណាមួយមកទទួលទានបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

ដោយឃើញពីតម្រូវការរបស់អ្នកស្រលាញ់សុខភាព ក្រុមហ៊ុនម្សៅទឹកដោះគោ Royal Ausnz របស់អូស្ត្រាលីបានស្វះស្វែងរកនូវរូបមន្ត និងកំពុងដំណើរការផលិតម្សៅទឹកដោះគោសម្រាប់មនុស្សចាស់ ដែលមានឈ្មោះថា Royal Ausnz Aged Care Formula។

Royal Ausnz Aged Care Formula ជាប្រភេទម្សៅទឹកដោះគោឱសថ (Medication Milk Powder) សម្រាប់មនុស្សចាស់ ចាប់ពីវ័យ ៤០ ឆ្នាំដែលត្រូវការអារហារូបត្ថម្ភបន្ថែម ដើម្បីរក្សាសុខភាព ជាពិសេសអ្នកដែលមានជំងឺ ទឹកនោមផ្អែម អ្នកដែលមានបញ្ហាឆ្អឹង និងសន្លាក់ និងអ្នកមានបញ្ហាប្រព័ន្ធប្រសាទក៏ដូចជាខួរក្បាល តាមរយៈគុណសម្បត្តិពិសេសចំនួន ៥ គឺ៖

១. សំបូរទៅដោយ Inulin ដែលជួយធ្វើឲ្យមានតុល្យភាពជាតិស្ករក្នុងឈាម

២. សំបូរជាតិកាល់ស្យូម ជាតិដែក និង ស័ង្កសីសម្រាប់ជួយអោយឆ្អឹង និងសន្លាក់រឹងមាំ

៣. សំបូរទៅដោយ DHA និង Lecithin ដែលជួយដល់ប្រព័ន្ធប្រសាទ ខួរក្បាល ធ្វើឲ្យមានការចងចាំល្អ បំបាត់អាការៈភ្លេចភ្លាំង ឬវង្វេង។

៤. មានសារធាតុ FOS ដែលជួយដល់ប្រព័ន្ធរំលាយអាហារដូចជា ក្រពះ ពោះវៀន ថ្លើមជាដើម។

៥. មានសារធាតុ Lactofferin ដែលបង្កើនប្រព័ន្ធភាពស៊ាំទប់ទល់នឹងការឆ្លងជំងឺផ្សេងៗ។

ក្រុមហ៊ុនផលិតម្សៅទឹកដោះគោរបស់អូស្ត្រាលីដែលតែងតែទទួលបានមេដាយមាស និងប្រាក់ជារៀងរាល់ឆ្នាំ ក្នុងការប្រកួតប្រជែងជ្រើសរើសម្សៅទឹកដោះល្អបំផុតនៅប្រទេសអូស្ត្រាលី បានបញ្ជាក់ផងដែរថា Royal Ausnz Aged Care Formula នឹងមានវត្តមាននៅលើទីផ្សារកម្ពុជា ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ៕

អត្ថបទ៖ សុខណា

មតិយោបល់