• 2019-04-06 07:30:00
  • ការអប់រំ

ចំណុចតូចមួយនៃបុណ្យភូមិ គឺបង្រៀនពលរដ្ឋឲ្យចេះរៀបចំទុកដាក់សំរាម

  • 2019-04-06 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកលេងបុណ្យភូមិ មិនគ្រាន់តែបានជួបជុំមិត្តភក្តិ លេងល្បែងប្រជាប្រិយ និងរាំច្រៀងសប្បាយរីករាយ ប៉ុណ្ណោះទេ បុណ្យភូមិក៏បានបង្រៀនយុវជនឲ្យចេះរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ។ នៅបរិវេណទីតាំងកម្មវិធីផ្ទាល់ គេកម្រឃើញមានសំរាមនៅរាយប៉ាយណាស់ បើទោះបីមានមនុស្សម្នាមកចូលរួមរាប់ពាន់នាក់ក៏ដោយ។ ធុងសំរាមមាននៅគ្រប់ច្រកល្ហក និងប្រកបដោយសណ្ដាប់ធ្នាប់ ដោយបិទភ្ជាប់នូវផ្លាកសញ្ញាបង្ហាញពីប្រភេទសំរាមជាបី រួមមាន សំរាមអាចកែច្នៃបាន មិនអាចកែច្នៃបាន និងកុំប៉ុស។ ធុងសំរាមទាំង៣ដាក់នៅជាប់ៗគ្នា និងមានអ្នកជួយណែនាំម្នាក់ នៅចាំប្រាមប្រាប់ផងដែរ។

បុណ្យ​ភូមិ​ឆ្នាំ​២០១៩

តាមការសង្កេតមើល អ្នកចោលសំរាម បានអនុវត្តន៍យ៉ាងល្អ ដោយមុននឹងចោលគាត់សម្លឹងផ្លាកសញ្ញា បើក្នុងដៃគាត់មានថង់ប្លាស្ទិកផង កំប៉ុងផង និងទឹកនៅសល់ផង គាត់ចាក់ទឹកចូលក្នុងធុងកុំប៉ុស ហើយដកថង់ប្លាស្ទិកដាក់ចូលក្នុងធុងសំរាមមិនអាចកែច្នៃបាន រីឯកំប៉ុងដាក់ចូលក្នុងធុងសំរាមដែលអាចកែច្នៃបាន។ នេះបានន័យថា អ្នកចោលសំរាម គាត់ស្គាល់ពីប្រភេទសំរាម និងអាចធ្វើការបែងចែកបានយ៉ាងល្អ។ ជាក់ស្ដែងបរិមាណសំរាម មើលទៅឃើញតិចតួច ហើយមិនរលួយស្អុយ នាំឲ្យប៉ះពាល់ដល់បរិយាកាសដែរ។

យុវតី៣រូប ជានិស្សិតឆ្នាំទី១រៀនសាលាជាមួយគ្នាបានមកលេងបុណ្យភូមិ និងសម្ដែងក្ដីរីករាយ។ ក្នុងនាមជាយុវជននាងបានស្នើទៅកាន់យុវជនដូចគ្នាឲ្យ មានឆន្ទៈស្រលាញ់បរិស្ថាន ជួយការពារបរិស្ថាន ទោះបីតិចតួចក្ដី ក៏ជាចំណែកមួយសំខាន់ដែរ។ នាងសង្ឃឹមថា ការរៀបចំទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់នេះមិនគួរមានតែនៅក្នុងកម្មវិធីបុណ្យភូមិទេ គួរតែធ្វើជារៀងរាល់ថ្ងៃ នៅគ្រប់ផ្ទះសម្បែង គ្រប់ទីប្រជុំជន និងនៅទូទាំងប្រទេសកម្ពុជា។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់