- 2019-07-18 02:05:04
- ការអប់រំ
រឿងសំខាន់៣ ដែលបេក្ខជនបាក់ឌុបគ្រប់រូបត្រូវប្រុងប្រយ័ត្ន បើមិនចង់ធ្លាក់ដោយស្វ័យប្រវត្តិ
- 2019-07-18 02:05:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់៣ ដែលបេក្ខជនបាក់ឌុបគ្រប់រូបត្រូវប្រុងប្រយ័ត្ន បើមិនចង់ធ្លាក់ដោយស្វ័យប្រវត្តិ
ចន្លោះមិនឃើញ
កន្លងមកនេះ មានបេក្ខជនបាក់ឌុបមួយចំនួន ប្រលងធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយមិនបានបញ្ចេញសមត្ថភាព ដែលខ្លួនបានសន្សំទុកអស់រយះពេលជាយូរ។ ហើយដោយសារតែការប្រលងបាក់ឌុបនៅសល់តែ ១ ខែទៀតប៉ុណ្ណោះ ដូច្នេះថ្ងៃនេះ Sabay សូមក្រើនរំឭកដល់សិស្សថ្នាក់ទី ១២ ទាំងអស់ឲ្យប្រុងប្រយ័ត្នចំពោះរឿងសំខាន់ទាំង ៣ នេះ៖
១. គ្មានឈ្មោះប្រលង
ត្រូវទៅសូមបញ្ជាក់ឈ្មោះពីនាយកសាលា ឬក៏នាយករង ដែលទទួលបន្ទុកក្នុងការៀបចំឈ្មោះប្រលងឡើងវិញ ថាតើ ឈ្មោះរបស់អ្នកបានបញ្ជូនទៅដល់ក្រសួងហើយឬនៅ ពីព្រោះត្រឹមតែកាត ដែលនាយកសាលាចែកឲ្យយកទៅប្រលងនោះ មិនបានបញ្ជាក់ថា ឈ្មោះរបស់អ្នកបានបញ្ជូនទៅដល់នោះទេ ជួនកាលអាចមានបញ្ហាលុបឈ្មោះច្រឡំក៏មាន។
ជាក់ស្ដែងកាលពីឆ្នាំ ២០១៨ បេក្ខជន សុំ រស្មី មកពីវិទ្យាល័យស្ទឹងសែន មិនមានឈ្មោះចូលប្រលងឡើយ ពីព្រោះថាបានលុបឈ្មោះច្រឡំជាមួយបេក្ខជន សំ រស្មី មួយរូបផ្សេងទៀត។
២. កុំយកសំណៅឯកសារ ឬក៏ទូរសព្ទទំនើបចូលឲ្យសោះ
ករណីនេះ ក្រសួងអប់រំយុវជន និងកីឡា តែងតែប្រកាសជារៀងរាល់ឆ្នាំ មិនឲ្យបេក្ខជនទាំងឡាយ យកសំណៅឯកសារចូល ឬសម្ភារៈទំនើបផ្សេងៗ ដែលអាចផ្ទុកឯកសារបាន ចូលក្នុងបន្ទប់ប្រលងនោះទេ ហើយបើបេក្ខជនណា នៅតែបំពាន បេក្ខជននោះនឹងធ្លាក់ដោយស្វ័យប្រវត្តិ។
ទោះបីជាមានការប្រកាសបែបនេះក៏ដោយ សិស្សានុសិស្សមួយចំនួននៅតែបំពាន ហានយកសំណៅឯកសារផ្សេងៗចូល ដោយលាក់នៅក្នុងខោ ឬសំពត់ ហើយអ្នកទាំងអស់នោះក៏ត្រូវបានធ្លាក់ដោយស្វ័យប្រវត្តិ នៅពេលអនុរក្សចាប់បាន ដូចក្រសួងប្រកាសមែន។
៣. ថែទាំសុខភាពឲ្យល្អ
បេក្ខជនប្រលងបាក់ឌុបភាគច្រើន មិនហ៊ានយកពេលមួយយប់មុនប្រលង មកគេង សម្រាក និងកម្សាន្តអោយបានគ្រប់គ្រាន់នោះទេ តែពួកគេបែរជាខិតខំប្រឹងរៀនរហូតភ្លេចបាយភ្លេចទឹក និងបាក់កម្លាំង និងមិនអាចផ្តោតអារម្មណ៍បានល្អទៅលើការប្រលង ជាពិសេសនោះ ប្រសិនជាសម្លប់នៅពេលប្រលង គ្មានអ្នកផ្សេងមកប្រលងជំនួសបានទេ មានតែធ្លាក់ ដោយមិនអាចតវ៉ាបាន។
ដើម្បីសុវត្ថិភាពក្នុងថ្ងៃប្រលងសិស្សទាំងអស់គួរយកពេលមួយយប់មុនពេលប្រលងនោះដើម្បីគេង សម្រាក និងកម្សាន្តឲ្យបានគ្រប់គ្រាន់ ព្រោះពេលពួកគេសម្រាក និងសប្បាយចិត្ត ខួរក្បាលក៏ដំណើរការបានល្អ ហើយប្រលងក៏បានល្អដែរ។