• 2019-08-15 11:05:00
  • សុខភាព

អត់ប្រយោជន៍ទេ! បើ​ញ៉ាំ​អាហារ​ ៦ ប្រភេទ​នេះ​មិន​ត្រូវ​តាមពេលវេលា

  • 2019-08-15 11:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្លែ​ ផ្លែឈើ​សម្បូរ​ទៅ​ដោយ​ ប្រូតេអ៉ីន​វីតាមីន​ជំនួយ​សុខភាព តែ​បើ​អ្នក​ចេះ​តែ​ញ៉ាំ​មិន​គិត​ មិន​បាន​ដឹង​ថា​ពេលណា​គួរញ៉ាំ ពេលណា​មិន​គួរ​នោះ​ នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​ជាក់​ជា​មិនខាន។ បើ​មិន​ចង់​អោយ​អោយ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​​ អ្នក​ត្រូវ​ដឹង​ពី​ពេល​វេលា​ដ៏​ត្រឹមត្រូវ​​​ទាំង​នេះ៖​

១. ផ្លែ​ចេក

មនុស្ស​ភាគ​​ច្រើន​ចូលចិត្ត​ញ៉ាំ​ចេក​ពេល​ព្រឹកព្រលឹម ឬ​អ្នកខ្លះ​យក​មក​ធ្វើ​ជា​អាហារ​ពេល​ព្រឹក​តែ​ម្ដង។ តែ​ពេល​វេលា​ដែល​ត្រឹមត្រូវ​នឹង​ល្អ​ក្នុង​ការ​ញ៉ាំ​នោះ គឺ​នៅ​ម៉ោង​ ១០ព្រឹកបន្ទាប់​ពី​ញ៉ាំ​អាហារ​រួច។ បើ​អ្នក​ញ៉ាំ​ចេក​ទទេ​​ នោះ​និង​ធ្វើ​ឲ្យ​ឆាប់​ឃ្លាន និង​អាច​បណ្ដាល​ឲ្យ​មាន​សញ្ញា​រលាក​ពោះវៀន ឬ​រាគ​។ ដូច្នេះ​អ្នក​គួរ​ញ៉ាំ​របស់​ទ្រាប់​ពោះ​សិន​មុន​ និង​ញ៉ាំ​ផ្លែ​ចេក។

២. កាហ្វេ

ផឹក​កាហ្វេ​​​បន្ទាប់​ពីភ្ញាក់​ពី​គេង​ភ្លាមៗ ជា​ទម្លាប់​របស់​មនុស្ស​សម័យ​ថ្មី​នេះ​ទៅ​ហើយ តែ​វា​ពិត​ជា​អត់​ប្រយោជន៍។ ការស្រាវជ្រាវ បាន​អោយ​ដឹង​ថា មួយ​ម៉ោង​ក្រោយ​ពេល​ភ្ញាក់​ពី​គេង ទើប​​ជា​ការ​ល្អ​ក្នុង​ការ​ផឹក​កាហ្វេ​។ ប៉ុន្តែ​ត្រូវ​តែ​ចាំ​ថា​មិន​គួរ​ផឹក​នៅ​ពេល​ល្ងាច​នោះ​ទេ​ ព្រោះ​វា​បណ្ដាល​ឲ្យ​គេង​មិន​លក់។

៣. ទឹកដោះគោ

ផឹក​ទឹកដោះគោ​ពេល​ព្រឹក​អាច​ និង​ជា​ទម្លាប់​តាំង​ពី​ក្មេង​មក​ម្ល៉េះ តែ​ទម្លាប់​នេះ​មិន​ល្អ​សម្រាប់​មនុស្ស​ធំ​នោះ​ទេ។ ទឹកដោះគោ ត្បិត​វា​រាវ​តែ​ពិបាក​ក្នុង​ការ​រំលាយ​ណាស់ ដូចនេះ​បើ​ផឹក​ទឹកដោះគោ​លាយ​ជា​មួយ​អាហារ​ផ្សេង​ទៀត ​អាច​ធ្វើឲ្យ​ក្រហាយ​ទ្រូង និង​ឈឺ​ក្រពះ។

​​​​​៤. ទឹកដោះគោ​យ៉ាអួ ( Yogurt )

ជៀសវាង​ញ៉ាំ ទឹកដោះគោ​យ៉ាអួ (Yogurt) ពេលពោះ​ទទេ ឬ​មុន​ពេល​ញ៉ាំ​អាហារ។ ទឹកដោះគោ​យ៉ាអួ ​មាន​ផ្ទុក​អាស៊ីត​ឡាក់ទិច ដែលអាច​កាត់​បន្ថយ​អាស៊ីត​ក្នុង​ក្រពះ។ វា​និង​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​យឺត ​ពេល​អ្នក​ញ៉ាំ​អី។ ហេតុ​នេះ​ញ៉ាំ​ ទឹកដោះគោ​យ៉ាអួ (Yogurt) បន្ទាប់​ពី​ញ៉ាំ​បាយ​រួច​មួយ​ម៉ោង ទៅពីរ​ម៉ោង​ផ្ដល់​អត្ថប្រយោជន៍​ដល់​អាស៊ីត​ឡាក់ទិច (lactic) ក្នុង​ការ​រំលាយ​អាហារ។

៥. សណ្ដែក ​ សណ្ដែក​ជា​អាហារ​ដែល​ល្អឥតខ្ចោះ សម្រាប់​ថ្ងៃ​ត្រង់​ ឬ​ពេល​ព្រឹកព្រលឹម ​​ព្រោះ​សណ្ដែក​មាន​ជាតិ​សរសៃ ( Fiber ) ខ្ពស់​។ អ្នក​​មិន​គួរ​បរិភោគ​នៅ​ពេល​យប់​ ព្រោះ​​វា​ធ្វើឲ្យ​ហើមពោះ​ និង​ពិបាក​ក្នុង​ការ​គេង​ យក​ល្អ​គួរ​តែ​ប្រយ័ត្ន​កុំ​ញ៉ាំ​នៅ​ពេល​យប់៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម