- 2020-01-09 01:00:00
- សុខភាព
ស្រឡាញ់បេះដូងខ្លួន! មកដឹង ៧ ចំណុច ការពារអ្នកពីជំងឺបេះដូង និងដាច់សរសៃឈាម
- 2020-01-09 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់បេះដូងខ្លួន! មកដឹង ៧ ចំណុច ការពារអ្នកពីជំងឺបេះដូង និងដាច់សរសៃឈាម
ចន្លោះមិនឃើញ
បេះដូងជាចំណុចសំខាន់របស់រាង្គកាយ មិនថាមនុស្សឬសត្វ។ ដើម្បីថែរក្សាបេះដូងឲ្យដំណើរការល្អបាន អ្នកគួរតែជៀសវាងកាយវិការ ឬអាហារណាដែលប៉ះពាល់ដល់បេះដូង។ ចំណុចទាំង ៨ ខាងក្រោមនេះអាចជួយកាត់បន្ថយ និងការពារនូវជំងឺបេះដូងបាន ៖
១. វ័យកណ្ដាល
ប្រសិនបើអ្នកនៅក្នុងវ័យ ៤០-៧៥ ឆ្នាំ តែមិនដែលមានបញ្ហាគាំងបេះដូង ឬស្ទះសរសៃឈាមក៏មិនត្រូវធ្វេសប្រហែសនោះដែរ។ អ្នកគួរតែទៅ មន្ទីរពេទ្យដើម្បី ពិនិត្យសុខភាពជាប្រចាំ ព្រោះអ្នកកំពុងនៅក្នុងវ័យមួយដែលឆាប់ នឹងមានជំងឺផ្សេងៗ។ ដូចនេះគួរតែជៀសវាង ឬបញ្ឈប់សកម្មភាពដែលគ្រោះថ្នាក់ទាំងនេះ ដូចជា ជក់បារី ឬធ្លាប់មានក្រុមគ្រួសារដែលធ្លាប់មានបញ្ហាខូចក្រលៀន ត្រូវតែប្រយ័ត្នឲ្យមែនទែនព្រោះអាចជាជំងឺបន្តពូជ។
២. ញ៉ាំអាហារដែលនាំអោយមានសុខភាពល្អ
រៀបចំរបបអាហារឲ្យមានសុវត្ថិភាព ដោយចាប់ផ្ដើមញ៉ាំ បន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ សណ្ដែកដី និងអាហារដែលសម្បូរប្រូតេអ៉ីន ដូចជា ត្រី សាច់ -ល-។ កំណត់ជាតិផ្អែម ដោយកុំសូវផឹកទឹកដែលសម្បូរជាតិស្ករពេក។
៣. ហាត់ប្រាណ
មនុស្សពេញវ័យប្រសិនបើហាត់ប្រាណតាមបែបធម្មតាជាមធ្យមហាត់ត្រឹម ១៥០ នាទីក្នុងមួយសប្ដាហ៍ ឬតែបើហាត់បែបខ្លាំងខ្លាតែ ៧៥ នាទី បានហើយ។ ប្រសិនបើអ្នកជាមនុស្សចូលចិត្តហាត់ប្រាណ អាចបន្ថែមការហាត់លើសពីនេះបាន តែបើអ្នកមិនសូវចូលចិត្តទេ គួរចាប់ផ្ដើមដោយគ្រាន់តែអង្គុយតិច ហើយមានកាយវិការឬ ដើរច្រើនជាងមុន។
៤. ទម្ងន់
ទម្ងន់គឺ កម្រិតតាមកម្ពស់របស់មនុស្ស ហេតុនេះត្រូវកម្រិតអោយត្រូវតាមក្បួនខ្នាត។ បើអ្នកកំពុងតែលើសទម្ងន់ គួរតែកាត់បន្ថយការញ៉ាំ ដើម្បីឲ្យស្រកគីឡូ។ បើមិនដូច្នេះ អ្នកគួរតែទៅពិភាក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីអោយកាន់តែច្បាស់។
៥. កុំជក់បារី
ជក់បារីធ្វើឲ្យខូចសុខភាពណាស់ តែបើអ្នកមិនអាចផ្ដាច់បារីដោយខ្លួនឯងបាននោះទេ អ្នកគួរតែរកគេជួយដើម្បីងាយស្រួលក្នុងការផ្ដាច់។ បើអ្នកជាមនុស្សដែលមិនចេះជក់ទេ គួរនៅអោយឆ្ងាយពីមនុស្សដែលជក់បារី។
៦. រក្សាស្ថានភាពសុខភាពអោយបានល្អ
ព្យាយាមទៅពិនិត្យសុខភាព អោយបានប្រចាំ បើអ្នកមានជំងឺលើសឈាម កម្រិតកូលេស្តេរ៉ុលខ្ពស់ ទឹកនោមផ្អែម ឬលក្ខខណ្ឌផ្សេងទៀតដែលអាចអោយមានគ្រោះថ្នាក់បាន។
៧. លេបថ្នាំអោយទៀងទាត់
ធ្វើតាមវេជ្ជបញ្ជាពេទ្យ បើអ្នកកំពុងតែស្ថិតនៅក្នុងលក្ខខណ្ឌដែលប្រឈម នឹងជំងឺ ដូចជា ទប់ទល់ជាតិស្ករក្នុងឈាម កូលេស្តេរ៉ុល និងលើសឈាម។ មិនត្រូវលេបថ្នាំ Aspirin ជាប្រចាំនោះទេ លុះត្រាតែពេទ្យអោយលេប ស៊ឹមលេប។