• 2019-12-16 07:45:19
  • សុខភាព

ភេសជ្ជៈមួយប្រភេទ ស័ក្តិសមបំផុត​សម្រាប់​កូនលោក​អ្នកនៅសាលារៀន

  • 2019-12-16 07:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់កិច្ចការសាលារៀនប្រចាំថ្ងៃ មិនមែនសុទ្ធតែងាយស្រួលនោះទេ។ សព្វថ្ងៃនេះ ក្មេងៗតែងតែចំណាយពេលច្រើនក្នុងថ្នាក់រៀនក៏ដូចជានៅផ្ទះ ដោយសារតែពួកគាត់មានកិច្ចការសាលាធ្វើច្រើន ហើយកិច្ចការខ្លះក៏ត្រូវការពេលវេលាស្រាវជ្រាវបន្ថែមផងដែរ។ នេះមិនមែនជាការងារដែលងាយស្រួលទេសម្រាប់ក្មេងៗ ដោយសារតែពួកគាត់ស្ថិតនៅវ័យដែលកំពុងលូតលាស់។ នេះបានន័យថា ពួកគាត់កាន់តែមានតម្រូវការច្រើនឡើងៗក្នុងឆ្នាំសិក្សានីមួយៗ ហើយមានកិច្ចការសាលាក៏កាន់តែច្រើនផងដែរសម្រាប់ពួកគាត់ធ្វើជាប្រចាំ។

ម៉ៃឡូ គឺជាភេសជ្ជៈមួយដ៏ល្អ ដែលស័ក្តិសមបំផុតសម្រាប់របបអាហារប្រចាំថ្ងៃរបស់កុមារ ដោយពួកគាត់អាចញ៉ាំបន្ថែមជាមួយអាហារពេលព្រឺក ក៏ដូចជាពេលថ្ងៃត្រង់ ដើម្បីបន្ថែមថាមពល ក្នុងការធ្វើកិច្ចការងារប្រចាំថ្ងែនៅសាលារៀន និងជួយពួកគាត់កាន់តែសកម្មជាងមុន។

ម៉ៃឡូ ផ្តល់នូវអាហារូបត្ថម្ភគ្រប់គ្រាន់ ដើម្បីបន្ថែមថាមពលដល់កុមារដែលត្រូវការជាចាំចាច់ប្រចាំថ្ងែនៅសាលារៀន។ ជាមួយនឹងវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនមានដូចជា៖ កាល់ស្យូម ជាតិដែក និងវីតាមីន B C និង D ដែលជួយឆ្អឹង និងធ្មេញរឹងមាំ។

វាពិតជាមានសារសំខាន់ណាស់សម្រាប់កុមារ ដើម្បីជួយឱ្យពួកគាត់មានរាងកាយរឹងមាំ និងមានសុខភាពល្អ ។ លើសពីនេះ ថែមទាំងជួយឱ្យពួកគាត់មានការចងចាំបានល្អ និងកាន់តែសកម្មជាងមុនតាមរយៈការលេងកីឡា ក៏ដូចជាជួយឱ្យពួកគាត់គេងលក់ស្រួល ជួយថែរក្សាទម្ងន់ និងកាត់បន្ថយហានិភ័យនៃការលូតលាស់ផ្នែកសុខភាពទៅថ្ងៃក្រោយ ហើយជួយឱ្យពួកគាត់កាន់តែមានទំនុកចិត្តទៀតផង។

បើសិនគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់នោះទេ កុមារត្រូវប្រឈមនឹងភាពចុះខ្សោយថាមពល ជាពិសេសប្រសិនបើពួកគាត់មិនបានញ៉ាំអាហារពេលព្រឹក។ លើសពីនេះទៅទៀត លោកអ្នកអាចដាក់ ម៉ៃឡូ មួយប្រអប់បន្ថែមពីលើអាហារថ្ងៃត្រង់ដល់ពួកគាត់ ដើម្បីបន្ថែមថាមពល និងជួយ កាន់តែសកម្មជាងមុនបានពេញមួយថ្ងៃ។

ម៉ៃឡូ ជាភេសជ្ជៈដែលមានជីវជាតិគ្រប់គ្រាន់ និងជាអាហារសម្រន់ដែលផ្តល់នូវសុខភាពល្អ ជំនួយដល់ការលូតលាស់ និងជួយកូនៗរបស់លោកអ្នកកាន់តែសកម្មពេញមួយថ្ងៃ៕

មតិយោបល់