• 2017-01-26 08:33:05
  • ការអប់រំ

វិទ្យា​ល័យ​ ជា​ស៊ីម​ ចាប់ផ្ដើម​ប្រលង​ជ្រើសរើស​សិស្ស​ពូកែ​ប្រចាំ​សាលា​

  • 2017-01-26 08:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាល័យ​ជា​ស៊ីម​បាន​ដំណើរ​ការ​ប្រលង​ជ្រើសរើស​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​ ២០១៦- ២០១៧ ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៦​នេះ​ ការដឹកនាំ​របស់​លោក​នាយក ​ទ្រី ​ឆាយ​។​

ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រលង​នេះ​ លោកនាយក​បាន​ប្រាប់​Sabay​ថា​៖ ​​បេក្ខជន-បេក្ខនារី ​ដែល​ត្រូវ​ជ្រើស​មក​ប្រលង​នេះ​ជា​សិស្ស​ពូកែ​តាម​ថ្នាក់​ដែល​មាន​ចំ​ណាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៥​ហើយ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​គ្រូ​តាម​មុខវិជ្ជា ។​

*នាយកវិទ្យាល័យ​ ជាស៊ីម លោក​ ទ្រី ឆាយ*

លោក​បន្ត​អោយ​ដឹង​ទៀត​ថា ​ចំនួន​សិស្ស​ចូលរួម​ប្រលង​មាន​៩០​នាក់​សម្រាប់​ថ្នាក់​ទី​ ១២ ​និង ​ថ្នាក់​ទី ​៩ ​មាន​បក្ខ​ជន​សរុប​ ១២៦​នាក់​ លើ​មុខវិជ្ជា​ភាសា​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា​។​ ការ​ប្រលង​នេះ​ចម្រាញ់​យក​បេក្ខជន​២៧​នាក់​ សម្រាប់​ថ្នាក់​ទី​១២ ​និង​២១​នាក់​សម្រាប់​ថ្នាក់​ទី​៩ ​ហើយ​បេក្ខជន​ដែល​ជាប់​ត្រូវ​ត្រៀម​ខ្លួន​ប្រលង​ជាមួយ​បេក្ខ​ជន​មកពី​សាលា​ផ្សេងៗ​ទៀត​ក្នុង​កម្រង​ដូន​កែវ​នៅ​ថ្ងៃទី ​១០​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ខាងមុខ​នេះ​។​

សូម​បញ្ជាក់​ថា ​កម្រ​ង​នៅ​ស្រុក​ដូន​កែវ​មាន​សាលា​ចំណុះ​៤​គឺ​៖ ​វិទ្យាល័យ​ជាស៊ីម វិទ្យា​ល័យ​ហ៊ុនសែន​ឈើទាល វិទ្យា​ល័យ​ហ៊ុនសែន​បារាយ​ណ៏ និង​អនុ​វិទ្យា​ល័យ​តុំ​។ ​ចំណែក​បេក្ខជន​ដែល​ប្រលង​ជាប់​ថ្នាក់​កម្រ​ង​នឹង​ត្រូវ​ប្រលង​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​មកពី​កម្រ​ង​តាម​ស្រុក​ផ្សេងៗ​ទៀត​ដើម្បី​ដណ្ដើម​ពាន​រង្វាន់​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​នៅ​ពេល​ខាងមុខ​។​ ​

អត្ថ​ប​ទ៖​ ជិន វេន​

​រូប​ថ​ត៖ ​ទូរសព្ឌ​ដៃ​

មតិយោបល់