• 2017-12-12 08:10:33
  • ការអប់រំ

"​ទុយោ​ឫស្សី​" ​មុខ​របរថ្មី​របស់​យុវជន​ស្រឡាញ់​បរិស្ថាន​

  • 2017-12-12 08:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​"ទុយោ​ឫស្សី​​" ជា​មុខរបរ​ថ្មី​របស់​យុវជន​មួយ​ក្រុម​ ដែលបង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទុយោ​ប្លាស្ទិក​ និង​បង្កើត​ការងារ​ដល់​ប្រជា​ពលរដ្ឋខ្មែរ​។ ​ការបង្កើត​ទុយោ​ធ្វើពី​ឫស្សីនេះ​ជា​គម្រោង​ Ecolife Cambodia ​ដែលបាន​ដំណើរ​ការ​រយៈពេល​១ឆ្នាំ​ ស្ថិត​ក្រោម​ការ​ជ្រោម​ជ្រែង​របស់ ​YSEALI​។

(​កញ្ញា ​ក្រិច ស្រីនាង​ ​សហ​ស្ថាបនិក​នៃ​គម្រោង​ Ecolife Cambodia)

​កញ្ញា ​ក្រិច ស្រីនាង​ ​សហ​ស្ថាបនិក​នៃ​គម្រោង​ Ecolife Cambodia ​បាន​រៀប​រាប់​ថា ​ទុយោ​ឫស្សី​នេះ​ ជា​ផលិតផល​ក្នុងស្រុក​បាន​នាំយក​ពីខេត្ត​​សៀមរាប​ដែល​ធ្វើ​ដោយ​ពលរដ្ឋក្នុង​សហគមន៍​ផ្ទាល់​។ ចំពោះ​តម្លៃលក់​នៅ​លើទីផ្សារវិញ កញ្ញាឲ្យដឹងថា​គឺ​ ១ឈុត ៥ដុល្លារ ​ដែល​មាន​ទុយោ​ចំនួន​ ៤ ​និង​ច្រាស់​ដុស​សម្អាត​មួយ​។

សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ ៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់