• 2019-01-15 06:57:21
  • ការអប់រំ

ល្អមែន! ស្ទែម បំផុ​សបំផុលស្ត្រី​កម្ពុជា​ឱ្យ​ ចេះ​ភាព​ជា​អ្នកដឹកនាំ សម្រាប់បំណិន​ជីវិត

  • 2019-01-15 06:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា ជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​មួយ មាន​បំណង​បំផុស​យុវតី​កម្ពុជា​ឱ្យ​ពិចារណា​អាជីព​ការងារ​នៅក្នុង​វិ​ស័​យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដូចដែល​បាន​ផ្ដល់ជូន​តាម​រយៈ​សិក្ខាសាលា​ជា​លើក​ទី​១​ស្ដីពី​ភាពជា​អ្នកដឹកនាំ ក្រោម​គ​ម្រោង​ស្ទែម​ដើម្បី​ស្ត្រី​កម្ពុជា កាលពី​សប្ដាហ៍​កន្លង​ទៅ​នេះ​ស្រាប់​។​

ក្រោម​ការឧបត្ថម្ភ​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា យើង​ខ្ញុំ​បាន​ដាក់ឱ្យអនុវត្ត​គ​ម្រោ​ង​ក្លឹប​ស្ទែ​ម​ចំ​នួន​៨​សប្ដាហ៍​ដែល​ដឹកនាំ​ដោយ​ប្អូនៗ​យុវតី​នៅតាម​វិទ្យា​ល័យ​សិក្សា​នានា​របស់​ពួកគាត់​ផ្ទាល់​។ ក្លឹប​ស្ទែ​ម​ផ្ដល់ឱកាស​ដល់​យុវតី​ក្នុងការ​អភិ​វ​ឌ្ឍ​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​និង​បង្កើត​បណ្ដាញ​ជាមួយ​យុវតី​ឯ​ទៀ​ត​ដែលមាន​គំ​និ​ត​ដូចគ្នា តាម​រយៈ​សកម្មភាព​ដ៏​រីករាយ​ផ្សេងៗ​ទា​ក់ទង​នឹង​ស្ទែ​ម​។​

ឯកសារ​សម្រាប់​ប្រើ​ក្នុង​ក្លឹប​ស្ទែ​ម​គឺ​អាច​ទាញ​យក​បាន​ដោយ​ឥតគិតថ្លៃ​សម្រាប់​វិទ្យា​ល័យ​នានា​នៅ​កម្ពុជា ហើយ​ស័ក្តិ​សមប្រើ​សម្រាប់​សិស្ស​ថ្នាក់​ទី​៨ ដល់​ទី​១០​។​ ប្រសិនបើ​មាន​ចំណាប់អារ​ម្មណ៍បង្កើត​ក្លឹប​ស្ទែ​ម​ដោយ​ខ្លួនឯង ប្អូនៗ​យុវតី​អាច​ចុះឈ្មោះ​បានតាម​រយៈ​តំ​ណ​នេះ ដើម្បី​ទាញ​យក​ឯកសារ​ដឹកនាំ​ក្លឹប​ប្រចាំ​សប្ដាហ៍​។​

ប្រធានបទ​ប្រចាំ​សប្ដាហ៍​នីមួយៗ​ផ្ដោត​សំខាន់ទៅ​លើ​អាជីព​ផ្សេងៗ​នៅក្នុង​វិស័យ​ស្ទែ​ម ហើយ​សមាជិក​ក្លឹប​នឹង​ទទួល​បានការ​បំផុស​គំនិ​ត​តាម​រយៈ​វីដេអូ​កិច្ច​សម្ភាសន៍​ជាមួយ​ស្ត្រី​ដែលជា​អ្នក​ជំ​នា​ញ​អាជីព​នៅក្នុង​ផ្នែក​ផ្សេងៗ​នៃ​ស្ទែ​ម​។ ពួកគាត់​នឹងសិក្សា​តាម​រយៈ​សកម្មភាព​សិក្សា​ចំ​ទិសដៅ​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​។​

ការដឹកនាំ​ក្លឹប​ជា​ការងារ​ងាយៗ ហើយ​យុវ​ជន​និង​យុវតី​អាច​ចូលរួម​ធ្វើ​ជា​សមាជិក​ក្លឹប​បាន​។ វិធី​ដឹកនាំ​ក្លឹប​គឺ​ត្រូវបាន​ផ្ដល់ជូន​ជា​រៀងរាល់​សប្ដាហ៍ ហើយ​ធន​ធាន​សម្រាប់​ប្រើ​ក្នុង​ក្លឹប​គឺ​សាម​ញ្ញ​និង​ងាយ​រក មិន​ថា​នៅ​ខេត្ត​ឬ​ទីក្រុង​ឡើយ​។ វិធី​ដឹកនាំ​ក្លឹប​អាច​ទាញ​យកបាន​ចាប់ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​។​

សូម​ចុច​ត្រង់​នេះ​ដើម្បី​ទទួលបានព័​ត៌មាន​បន្ថែម​និង​ការ​ចុះ​ឈ្មោះ​។​ គ​ម្រោង​នេះ​ត្រូវបាន​ឧបត្ថម្ភ​ដោយ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ក្នុង​បំណង​លើកកម្ពស់​ស្ត្រី​កម្ពុជា​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទា​ក់ទង​មកកាន់ អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា តាម​រយៈ អ៊ីមែល ៖ stemsisters@stemcambodia.ngo
ទូរ​សព្ទ​លេខ ៖ 023 72 72 62
ទំព័រ​វេប ៖ http://www.stemcambodia.ngo/stem-sisters-cambodia/ ឬ​ទំព័រ​ហ្វេស​ប៊ុ​ក https://www.facebook.com/CambodiaSTEMSisters/

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់